|
|
Robert Lewandowski ទីបំផុតបានក្លាយជាសមាជិកថ្មី នៅឯក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពី Bayern Munich លក់ចេញនៅតម្លៃ ៥០ លានអឺរ៉ូ មុនការផុតកុងត្រារយៈពេល ១២ ខែ។ ទោះជាយ៉ាងណា សម្រាប់កីឡាករត្រូវមកបំពេញចន្លោះជួរមុខ មិនទាន់មានការប្រកាសផ្លូវការនៅឡើយ។
នាយកផ្នែកកីឡារបស់ Bayern លោក Hasan Salihamidzic បានចេញមកបញ្ជាក់ម្តងទៀត ថាក្លឹបការពារជើងឯក Bundesliga មិនបានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ ៣៧ ឆ្នាំ ចេញពី Man Utd ឡើយ ពោលនេះជាការបដិសេធលើកទី ២ សម្រាប់ភាគីក្លឹប Bayern Munich។
លោក Salihamidzic និយាយថា៖ “ខ្ញុំមានការគោរពខ្លាំងណាស់ចំពោះ Cristiano Ronaldo អំពីភាពជោគជ័យ និងដំណើរការអាជីពរបស់គេ ក្នុងនាមជាកីឡាករ តែបញ្ជាក់ជាថ្មីម្តងទៀត រឿង Ronaldo អត់មានអ្វី ពាក់ព័ន្ធនឹងក្លឹបរបស់យើងត្រូវលើកមកនិយាយទេ”៕
ប្រភព ៖ Sky Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...